បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹបនៅ Saudi Pro League ចំនួនបីគឺក្លឹប Al-Ahli, Al Qadsiah និង Al-Nassr បានបង្ហាញចំណាប់អារម្មណ៍លើតារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូងជើងរូបនេះ។
មន្ត្រីអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថាបានផ្តល់អាទិភាពដល់ការស្វែងរកកីឡាករសម្រាប់ក្លឹប Al-Ahli ខណៈដែលម្ចាស់ជើងឯក AFC Champions League ប្តេជ្ញាពង្រឹងតំបន់ប្រយុទ្ធខាងឆ្វេងរបស់ពួកគេ។ ក្លឹបទាំងបីបានត្រៀមខ្លួនជាស្រេចក្នុងការទិញយកកីឡាករ Son ក្នុងតម្លៃ ៤០លានអឺរ៉ូ៕