តើក្លឹបណាដែលខ្សែប្រយុទ្ធ Viktor Gyokeres ចង់ទៅចូលរួមជាមួយ?

បរទេស៖ ភាពច្របូកច្របល់នៃការផ្ទេររបស់ Gyokeres គឺជាការពិភាក្សានៃទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ខ្សែប្រយុទ្ធស៊ុយអែតចង់ចាកចេញពីក្លឹបព័រទុយហ្គាល់ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាម្ចាស់ជើងឯក Liga Portugal មិនទាន់ទទួលបានការដេញថ្លៃជាផ្លូវការណាមួយសម្រាប់កីឡាករវ័យ ២៧ឆ្នាំនោះទេ។ ដើម្បីបំបាត់ពាក្យចចាមអារ៉ាមកីឡាករ Gyokeres បានចូលទៅក្នុងបណ្តាញសង្គម Instagram ដើម្បីជូនដំណឹងដល់អ្នកគាំទ្រអំពីស្ថានភាពរបស់គាត់ដោយសន្យាថាគាត់នឹងផ្តល់ការអាប់ដេតនៅពេលដែលពេលវេលាត្រឹមត្រូវ។

Viktor Gyokeres

ខ្សែប្រយុទ្ធនិងក្លឹបត្រូវបានគេរាយការណ៍ថាមានកិច្ចព្រមព្រៀងលក់ Gyokeres ប៉ុន្តែបន្ទាប់ពីការចាកចេញរបស់អតីតនាយកកីឡា Hugo Viana ក្លឹប Sporting បានសម្រេចចិត្តដំឡើងថ្លៃលក់កីឡាកររូបនេះ។ ក្លឹប Arsenal, Manchester United, Juventus និង Atletico Madrid សុទ្ធ​តែ​មាន​ការ​ចាប់​អារម្មណ៍ ប៉ុន្តែ​មាន​តែ​ក្រុម​អ៊ីតាលី​មួយ​ប៉ុណ្ណោះ​ដែល​មាន​បំណង​ចង់ផ្តល់តម្លៃទាមទារ ៨០លានអឺរ៉ូនៅក្នុងពេលនេះ។ ទោះបីជាមានការចាប់អារម្មណ៍ក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះចង់ផ្លាស់ទៅក្លឹបកំពូលដូចជា Manchester City, Liverpool, Real Madrid, Paris Saint-Germain ឬ Bayern Munich ។

ភ្នាក់ងាររបស់កីឡាករ Gyokeres បានទាក់ទងទៅកាន់ Madrid នៅដើមទីផ្សារដោះដូរកីឡាករ ប៉ុន្តែក្លឹប La Liga បានបដិសេធការចាប់អារម្មណ៍ណាមួយ ដោយលើកឡើងថាពួកគេបានរៀបចំក្រុមរួចរាល់ហើយ។ សេណារីយ៉ូដែលក្រោយមកបានលាតត្រដាងដោយក្រុមនៅព័រទុយហ្គាល់ មិនបានដំណើរការល្អសម្រាប់ Gyokeres ដោយសារតែភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គាត់កាន់តែកើនឡើង។ ប្រធានក្លឹបក៏បាននិយាយជាសាធារណៈថាគាត់នឹងមិនលេង Blackmail ហើយបន្ទោសស្ថានការណ៍ទៅលើភ្នាក់ងារ និងការទំនាក់ទំនងមិនត្រឹមត្រូវ ខណៈដែលគាត់បានវាយបកចំពោះការអះអាងដែលគាត់បាននិយាយឡើងវិញ។

FBL-POR-CUP-BENFICA-SPORTING

កីឡាករ Gyokeres ធ្លាប់បានគំរាមធ្វើកូដកម្ម ប្រសិនបើស្ថានការណ៍នៅតែបន្ត ប៉ុន្តែជាមួយនឹងតម្លៃផ្ទេរដ៏ច្រើនបែបនេះត្រូវបានពិភាក្សា ហើយកីឡាករស៊ុយអែតមានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៨៕

Previous articlePep Guardiola ស្រាប់តែលើកឡើងយ៉ាងនេះចំពោះ Jack Grealish
Next articleការផ្ទេរ Grealish ទៅកាន់ Napoli អាចនឹងពិបាកកើតឡើងដោយសារតែ