បរទេស៖ លោក Gareth Bale នឹងក្លាយជាតារាឆ្នើមចុងក្រោយគេដែលចង់ទីញភាគហ៊ុនក្លឹបនៅក្នុង EFL ដោយមានសេចក្តីរាយការណ៍ថាគាត់បានធ្វើការបញ្ចុះបញ្ចូលក្នុងការទិញក្លឹប Cardiff City ។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាលោក Bale កំពុងដឹកនាំសម្ព័ន្ធមួយដែលមានគម្រោងទិញយក Cardiff។ ខណៈពេលដែលវិធីសាស្រ្តដំបូងត្រូវបានច្រានចោល លោក Bale ត្រូវបានគេរំពឹងថានឹងរក្សាការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទិញក្លឹប ជាមួយនឹងការទំនាក់ទំនងត្រូវបានធ្វើឡើងរួចហើយជាមួយម្ចាស់ Vincent Tan៕



