បរទេស៖ កីឡាករ Rodrygo ត្រូវបានគេរំពឹងថានឹងផ្ទេរចេញពីកីឡដ្ឋាន Santiago Bernabeu នៅរដូវក្តៅនេះ បន្ទាប់ពីយុទ្ធនាការឆ្នាំ ២០២៤-២៥ ដែលគាត់មើលឃើញថាពេលវេលាប្រកួតរបស់ខ្លួនត្រូវបានកាត់បន្ថយដោយសារតែការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងតំបន់ប្រយុទ្ធ។ ក្រុមកាំភ្លើងធំដែលកំពុងសម្លឹងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករសញ្ជាតិប្រេស៊ីល។
នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Arsenal ស្ថិតនៅក្នុងគំនិតមួយក្នុងការចុះហត្ថលេខាយកកីឡាករ Nico Williams ពីក្លឹប Athletic ប៉ុន្តែជាមួយនឹងគ្នានេះក្រុម Barcelona កំពុងស្ថិតនៅក្នុងជំហរក្នុងការផ្ទេរយករខ្សែបម្រើស្លាបរូបនេះ។ កត្តានេះបានធ្វើអោយក្លឹបយក្សរបស់អង់គ្លេសបានប្តូរគោលដៅរបស់ខ្លួនទៅកាន់កីឡាករ Rodrygo ឡើងវិញ។ ក្លឹបអធិរាជសទំនងជាទាមទារថ្លៃផ្ទេរប្រមាណ ៧៥លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការប្រាក់ខែដ៏ធំរបស់កីឡាករ Rodrygo ដែលមានប្រមាណ ១២លានអឺរ៉ូក្នុងមួយរដូវកាលអាចក្លាយជាបញ្ហាសម្រាប់ក្លឹបនៅភាគជើងទីក្រុងឡុងដ៏ ខណៈដែលពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចំណាយប្រាក់ចំនួននោះលើប្រាក់ឈ្នួលរបស់កីឡាករ៕



