Conte បាននិយាយជាមួយ De Bruyne អំពីការនាំយក Grealish មកកាន់អ៊ីតាលី

បរទេស៖ គ្រូបង្វឹក Napoli លោក Antonio Conte កំពុងសម្លឹងរកការស្តារឡើងវិញនូវអាជីពសម្រាប់កីឡាករនៅ Premier League ដែលជាប់គាំងមួយទៀត ខណៈដែលក្រុមអ៊ីតាលីថ្លឹងថ្លែងលើការផ្លាស់ប្តូរមួយសម្រាប់ Jack Grealish ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយទៅកាន់ Kevin De Bruyne អំពី Grealish ដើម្បីពិចារណាថាតើវាមានតម្លៃក្នុងការនាំយកកីឡាករអង់គ្លេសទៅកាន់ប្រទេសអ៊ីតាលីឬយ៉ាងណា ហើយបើយោងតាមការចេញផ្សាយរបស់ Sun.Napoli កំពុងស្វែងរកជម្រើសថ្មីមួយដើម្បីលេងនៅស្លាបឆ្វេង ហើយបានកំណត់យកទាំង Grealish និង Alejandro Garnacho របស់ Manchester United ជាគោលដៅ៕

Previous articleAmorim កំពុងជួបការលំបាកចំពោះការដោះដូរកីឡាករសម្រាប់ Man Utd
Next articleMan Utd អាចនឹងត្រូវបង្ខំចិត្តលក់ Garnacho ក្រោមតម្លៃ ៧០លានផោន