អ្នកចាំទី Thibaut Courtois នឹងទទួលបានកុងត្រាថ្មីនៅ Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចសន្យាថ្មីរបស់ Thibaut Courtois នៅ Real នឹងត្រូវបានសម្រេចរួចរាល់នៅរដូវក្តៅនេះ។

អ្នកចាំទី Thibaut និយាយអំពីផែនការរបស់ខ្លួនថា៖ “ខ្ញុំចង់នៅ ហើយខ្ញុំថែមទាំងសប្បាយចិត្តនឹងចូលនិវត្តន៍នៅ Real Madrid នាថ្ងៃណាមួយ”។ កុងត្រាថ្មីនឹងត្រូវចុះហត្ថលេខាចាប់​ពី​ខែ​កក្កដា​ អ្វីៗ​ទាំង​អស់​នឹង​ត្រូវ​បាន​បញ្ចប់​ជាមួយ​នឹង​គណៈគ្រប់គ្រង់ក្លឹប Real Madrid ក្នុងពេលឆាប់ៗខាងមុខនេះ៕

Previous articleLeverkusen ទិញបានកីឡាករ Jarell Quansah ពីក្លឹប Liverpool
Next articleReal Madrid មើលរំលង់ឪកាសផ្ទេរយកខ្សែការពាររបស់ក្លឹប Roma