បរទេស៖ កីឡាករ Fermin Lopez ប្រាប់ទៅកាន់ក្លឹប Barcelona ថាគាត់ចង់ស្នាក់នៅចំពេលមានការចាប់អារម្មណ៍ពី Bayern Munich, Chelsea និង Al-Hilal ស្របពេលក្លឹបកំពុងលួងលោមក្នុងការលក់គាត់ចេញ។
នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាកីឡាករ Lopez បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តនៅ Barca នៅរដូវក្តៅនេះ បើទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបកំពូលៗនៅអឺរ៉ុប និងការផ្តល់សំណើរមានតម្លៃ ៨០លានអឺរ៉ូពីក្រុមអារ៉ាប៊ីសាអូឌីត Al-Hilal ក៏ដោយ។ កីឡាករចេញពីសាលាបាល់ទាត់ La Masia ដែលមានអាយុ ២២ឆ្នាំត្រូវបានរាយការណ៍ថាកំពុងស្ថិតនៅលើរ៉ាដារបស់ Bayern, Manchester City, Chelsea និង Al-Hilal ៕



