បរទេស៖ ក្លឹប Juventus និង Manchester United កំពុងស្វែងរកការដោះដូរកីឡាករដែលអាចជួយដល់ការដោះស្រាយបញ្ហាកិច្ចសន្យារបស់កីឡាករ Dusan Vlahovic និង Jadon Sancho ។
នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានឱ្យដឹងថា Juventus បានបន្តការពិភាក្សាជាមួយបិសាចក្រហម ជុំវិញកិច្ចព្រមព្រៀងដោះដូរដ៏មានសក្តានុពលពាក់ព័ន្ធនឹង Vlahovic និង Sancho ។ ក្លឹប United បើកចំហរក្នុងការចែកផ្លូវជាមួយកីឡាករសញ្ជាតិអង់គ្លេស ដែលបានចំណាយពីរលើករួចមកហើយជាមួយក្លឹប Borussia Dortmund និង Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈដែលក្លឹប Juventus ចង់លក់កីឡាករ Vlahovic លុះត្រាតែគាត់ចុះហត្ថលេខាលើកុងត្រាថ្មី។ ទោះជាយ៉ាងណាក៏ដោយ Sancho ត្រូវតែទទួលយកការកាត់បន្ថយប្រាក់ឈ្នួល ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរទៅកាន់ទីក្រុង Turin ៕



