បរទេស៖ ក្លឹប Barcelona បានបន្ទន់ជំហររបស់ពួកគេលើស្ថានភាពផ្ទេររបស់ Ansu Fati ខណៈដែលក្លឹបហាក់បីដូចជាចង់លក់ខ្សែប្រយុទ្ធរូបនេះអោយបានឆាប់រហ័សចំពេលមានការចាប់អារម្មណ៍ពីក្លឹប Monaco។
នេះបើយោងតាមការចេញផ្សាយរបស់ FootMercato បានអោយដឹងថាក្លឹប Barcelona បានបើកការពិភាក្សាឡើងវិញជាមួយ Monaco លើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់កីឡាករ Fati បន្ទាប់ពីមានការពិភាក្សាអំពីការផ្ទេរជាអចិន្ត្រៃយ៍។ ក្លឹបយក្សកាតាឡាន់ដែលមិនបានទទួលសំណើជាផ្លូវការសម្រាប់ខ្សែបម្រើស្លាបវ័យ ២២ឆ្នាំរូបនេះ ឥឡូវនេះបានបើកចំហចំពោះការរៀបចំជាមួយក្លឹប Monaco ទៅលើផ្នែកមួយនៃប្រាក់ឈ្នួលរបស់កីឡាករ៕



