បរទេស៖ ក្លឹប Barcelona បានឈ្នះការប្រជែងដើម្បីចុះហត្ថលេខាលើ Roony Bardghji បន្ទាប់ពីការដាក់សំណើរផ្ទេរតម្លៃ ២.៥លានអឺរ៉ូត្រូវបានទទួលយកដោយ Copenhagen សម្រាប់តារាសញ្ជាតិស៊ុយអែត។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែបម្រើស្លាបស្តាំវ័យ ១៩ឆ្នាំរូបនេះគ្រោងនឹងចាកចេញពីប្រទេសដាណឺម៉ាកទៅកាន់ប្រទេសអេស្បាញ ក្រោយក្លឹប FC Copenhagen ទទួលយកសំណើរផ្ទេរតម្លៃ ២.៥លានអឺរ៉ូ ពីក្លឹប Barca។ តារាវ័យក្មេងរបស់ដាណឺម៉ាកដែលកុងត្រានឹងផុតកំណត់នៅរយៈពេល ៦ខែទៀត បានទទួលការផ្តល់ជូនពីក្លឹប FC Porto ប៉ុន្តែគាត់បានជ្រើសរើសយកក្លឹប Barca ជាគោលដៅបន្ទាប់របស់គាត់៕



