Aaron Ramsdale អាចទទួលបានឪកាសចាកចេញពីក្លឹប Southampton

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាអ្នកចាំទី Aaron Ramsdale ទំនងជាចាកចេញពីក្លឹប Southampton ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីក្លឹបត្រូវបានកាត់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្នុងយុទ្ធនាការ ២០២៤-២៥។ អ្នកចាំទីត្រូវបានរាយការណ៍ថាមានលក្ខខណ្ឌដោះលែងតម្លៃ ​២០លានផោននៅក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដែលលក្ខខណ្ឌនេះត្រូវបានប្រសិទ្ធិភាពនៅពេលដែលក្លឹបត្រូវកាត់ចេញពីក្របខណ្ឌ Premier League។

របាយការណ៍បន្ថែមថា Galatasaray បានបង្ហាញចំណាប់អារម្មណ៍លើអ្នកចាំទីសញ្ជាតិអង់គ្លេស ខណៈដែលក្លឹបនៅ Premier League ដូចជា West Ham United និង Leeds United ក៏ចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករវ័យ ២៧ឆ្នាំរូបនេះផងដែរ៕

Previous articleBarca ចាយលុយ ២.៥លានអឺរ៉ូផ្ទេរយកយុវជនម្នាក់ពីក្លឹប Copenhagen
Next articleLeeds United បញ្ជាក់អំពីការមកដល់ខ្សែការពារ Jaka Bijol