បរទេស៖ ក្រុម Leeds United ដែលទើបនឹងឡើងមកលេងនៅ Premier League បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែការពារ Jaka Bijol របស់ Udinese ក្នុងតម្លៃមិនបញ្ជាក់។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ “Leeds United មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Jaka Bijol បានចូលរួមជាមួយក្លឹបពីក្លឹបអ៊ីតាលី Udinese ក្នុងតម្លៃដែលមិនបានបង្ហាញ។ ខ្សែការពារកណ្តាលដ៏ខ្លាំងរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំដោយប្តេជ្ញាអនាគតរបស់គាត់នៅ Elland Road រហូតដល់ឆ្នាំ២០៣០”៕



