Crystal Palace ចុះហត្ថលេខាយកបានអ្នកចាំទីម្នាក់ពីក្លឹប PSV Eindhoven

បរទេស៖ ក្លឹប Crystal Palace នៃក្របខណ្ឌ Premier League បានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអាហ្សង់ទីន Walter Benítez ពីក្លឹប PSV Eindhoven ។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបបានសរសេរថា៖ “Crystal Palace មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាក្លឹបបានយល់ព្រមលក្ខខណ្ឌជាមួយអ្នកចាំទីសញ្ជាតិអាហ្សង់ទីន Walter Benítez ដែលនឹងចូលរួមក្រុមចាប់ពីថ្ងៃទី១ ខែកក្កដា។ កីឡាករវ័យ ៣២ឆ្នាំរូបនេះនឹងមកដល់ក្លឹបនៅចុងបញ្ចប់នៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹបជើងឯកហូឡង់ PSV Eindhoven”៕

Previous articleLeeds United បញ្ជាក់អំពីការមកដល់ខ្សែការពារ Jaka Bijol
Next articleស្ងាត់ៗ បិសាចក្រហមទាក់ទង់ចង់ផ្ទេរយកកីឡាកររបស់ក្លឹប Chelsea