បរទេស៖ កីឡាករ Christopher Nkunku បានធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់លោក Enzo Maresca ក្នុងយុទ្ធនាការ ២០២៤-២៥ ដោយបានចំណាយពេលត្រឹមតែ ៩១០នាទីនៅលើទីលានក្នុងក្របខណ្ឌ Premier League ។ ខណៈពេលដែលគាត់បានបង្ហាញខ្លួននៅក្នុងការប្រកួតលីកចំនួន ៣៣ដង ហើយកីឡាករសញ្ជាតិបារាំងរូបនេះអាចចាប់ផ្តើមបានត្រឹមតែ ៩ដង ប៉ុណ្ណោះក្នុងចំណោមការប្រកួតទាំងអស់។

ខ្សែប្រយុទ្ធរូបនេះកំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរចេញពី Stamford Bridge ហើយបើយោងតាមការចេញផ្សាយរបស់ L’Équipe បានអោយដឹងថាក្លឹប Manchester United ចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករ៕



