បរទេស៖ កីឡាករ Nathaniel Phillips របស់ Liverpool បានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្រុម West Brom នៃក្របខ័ណ្ឌ Championship ដោយក្លឹបហង្សក្រហមបានបញ្ជាក់កាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍ផ្លូវការបានសរសេរថា៖ “Liverpool FC អាចបញ្ជាក់បានថាខ្សែការពារ Nathaniel Phillips បានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ទៅ West Bromwich Albion ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះបានបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅកាន់ក្រុម Championship កាលពីថ្ងៃចន្ទ ដើម្បីបញ្ចប់ការស្នាក់នៅរយៈពេល ៩ឆ្នាំរបស់គាត់ជាមួយក្រុមហង្សក្រហម”៕



