បរទេស៖ វីរបុរស Liverpool កីឡាករ Jordan Henderson បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបយក្ស Ligue 1 គឺក្លឹប Marseille ប៉ុន្តែពួកគេប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹប Nottingham Forest សម្រាប់ការចុះហត្ថលេខាយកគាត់។
ខ្សែបម្រើសញ្ជាតិអង់គ្លេសអាចចាកចេញពី Ajax នៅរដូវក្តៅនេះ ដោយសារលក្ខខណ្ឌពិសេសក្នុងកិច្ចសន្យារបស់គាត់អនុញ្ញាតឱ្យគាត់បញ្ចប់កុងត្រានៅពាក់កណ្តាលខែកក្កដា ស្របពេលមានការចេញផ្សាយពី Daily Mail បានអោយដឹងថាគាត់បានទទួលការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Marseille និង Forest ៕



