បរទេស៖ ភ្នាក់ងាររបស់ MLS បានបង្ហើបថា លីគបានព្យាយាមចុះហត្ថលេខាលើកីឡាករ Antoine Griezmann បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះបានចុះកិច្ចសន្យាថ្មីជាមួយ Atletico Madrid ។
ថ្លែងក្នុងនាមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី After Foot កាលពីថ្ងៃចន្ទនៅទីក្រុងញូវយ៉ក លោក Jerome Meary បាននិយាយថា៖ “យើងបានព្យាយាមនាំគាត់មកទីនេះអស់រយៈពេលពីរឆ្នាំហើយ ប៉ុន្តែជាអកុសលវាមិនបានកើតឡើងទេ។ វាខិតជិតក្នុងការទៅចូលរួមជាមួយក្លឹប Los Angeles ប៉ុន្តែវាមិនបានកើតឡើងទេ។ គាត់មានការផ្តល់ជូនដ៏ល្អពី Atletico វាជាក្លឹបដែលគាត់ចូលចិត្ត នោះហើយជាវា (…) ខ្ញុំគិតថាគាត់ពិតជាមានទឹកចិត្តចង់មកសហរដ្ឋអាមេរិក ប៉ុន្តែអ្នកកំពុងប្រឆាំងនឹងក្លឹបដូចជា Atletico ដែលជាកន្លែងដែលគាត់ក្លាយជាវិរៈបុរស ហើយពួកគេបានផ្តល់ជូននៅផ្នែកហិរញ្ញវត្ថុដ៏ល្អដែលយើងមិនអាចផ្គូផ្គងបាន”៕



