បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United កំពុងតាមដានយ៉ាងដិតដល់នូវការរីកចម្រើនរបស់កីឡាករ Ardon Jashari ដែលកំពុងតែបង្កើនការអភិវឌ្ឍន៍នៅក្លឹប Brugge។

ក្លឹប United មិនមែនជាក្លឹបតែមួយនោះទេដែលបានចាប់អារម្មណ៍លើកីឡាកររូបនេះ ខណៈក្លឹប Borussia Dortmund ក៏ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍លើកីឡាករសញ្ជាតិស្វីសផងដែរ។ ក្លឹប Brugge នឹងបើកចំហរក្នុងការលក់គាត់ប្រសិនបើទទួលបានសំណើមានតម្លៃ ៤០លានអឺរ៉ូ៕



