បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Al Hilal ត្រូវបានរាយការណ៍ថាកំពុងរៀបចំដើម្បីស្តារចំណាប់អារម្មណ៍របស់ពួកគេទៅលើ Lionel Messi នៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំដែលបច្ចុប្បន្ននៅជាមួយក្លឹប Inter Miami មានកុងត្រារហូតដល់ខែធ្នូ ដែលធ្វើអោយអនាគតរបស់គាត់ក្លាយជាប្រធានបទសំខាន់ជុំវិញការផ្ទេរ។ លោក Fahd bin Nafel ប្រធាន Al Hilal ត្រូវបានគេនិយាយថាកំពុងនៅក្នុងសហរដ្ឋអាមេរិកធ្វើការពិភាក្សាជាមួយឪពុក និងតំណាងរបស់ Messi គឺលោក Jorge ក្នុងគោលបំណងស្វែងយល់ពីលទ្ធភាពនៃការផ្លាស់ប្តូរ។ ទោះបីជាមានការចាប់អារម្មណ៍ពី Al Hilal ក៏ដោយ Inter Miami កំពុងស្ថិតក្នុងការចរចាយ៉ាងសកម្មជាមួយតារាឆ្នើមសញ្ជាតិអាហ្សង់ទីន ក្នុងគោលបំណងធានាការបន្តកិច្ចសន្យា និងរក្សាគាត់នៅក្នុង Major League Soccer លើសពីឆ្នាំ២០២៤៕



