Thomas Partey នឹងចាកចេញពីក្លឹប Arsenal នៅពេលដែលផុតកុងត្រា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Arsenal បានសម្រេចចិត្តចែកផ្លូវជាមួយ Thomas Partey នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅថ្ងៃច័ន្ទ។

ខ្សែបម្រើសញ្ជាតិហ្គាណាកំពុងពិភាក្សាជាមួយក្រុមកាំភ្លើងធំអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ប៉ុន្តែពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងបានទេ។ កីឡាករវ័យ ៣២ឆ្នាំគឺជាផ្នែកសំខាន់នៃក្រុមរបស់ Mikel Arteta ក្នុងយុទ្ធនាការឆ្នាំ ២០២៤-២៥ ជាកន្លែងដែលគាត់បានបង្ហាញខ្លួន ៥២ដងនៅគ្រប់ការប្រកួតទាំងអស់ និងបានស៊ុតបញ្ចូលទី ៧គ្រាប់៕

Previous articleអ្នកចាំទី Danny Ward សម្រេចចិត្តទៅចូលរួមជាមួយក្លឹប Wrexham
Next articleDarren Fletcher ទទួលបានតំណែងសំខាន់មួយនឹងក្លឹប Manchester United