បរទេស៖ កីឡាករ Nick Woltemade នឹងទទួលបានការដំឡើងប្រាក់ខែដ៏ច្រើនប្រសិនបើគាត់ចូលរួមជាមួយ Bayern Munich នៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់ Stuttgart រួចហើយថាគាត់ចង់លេងឱ្យម្ចាស់ជើងឯក Bundesliga ដែលមានបំណងចង់ចុះហត្ថលេខាលើខ្លួន។ ក្លឹប Stuttgart ចង់រក្សាកីឡាករលើសពីរដូវក្តៅនេះ ហើយបានផ្តល់កិច្ចសន្យាថ្មីរួចហើយ ទោះជាយ៉ាងណាក៏ដោយ ការដាក់សំណើរគួរឱ្យភ្ញាក់ផ្អើលរបស់ក្លឹប Bayern Munich អាចនឹងបញ្ចុះបញ្ចូលគាត់ឱ្យចាកចេញ។
បើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាគ្រូបង្វឹកក្រុម Bayern លោក Vincent Kompany និងក្រុមគ្រប់គ្រងកីឡារបស់ពួកគេគឺ Max Eberl និង Christoph Freund បានធ្វើការនៅពីក្រោយរឿងនេះក្នុងការបញ្ចុះបញ្ចូល Woltemade ឱ្យផ្លាស់ប្តូរនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ឥឡូវនេះកីឡាករបានជូនដំណឹងដល់ Stuttgart អំពីបំណងរបស់គាត់ក្នុងការចូលរួមជាមួយក្លឹបយក្សអាល្លឺម៉ង់៕



