បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានឱ្យដឹងថាក្លឹប Newcastle United បានចូលរួមជាមួយក្រុម Arsenal ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Chelsea កីឡាករ Noni Madueke នៅរដូវក្តៅនេះ ខណៈដែលក្រុមតោខៀវបានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់កីឡាកររូបនេះ។
ក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៏មានសកម្មភាពយ៉ាងសកម្មនៅក្នុងទីផ្សារដោះដូរ ខណៈពួកគេបានចុះហត្ថលេខាយកកីឡាករ Liam Delap ហើយឥឡូវនេះជិតទទួលបានការផ្លាស់ប្តូរសម្រាប់ Joao Pedro និង Jamie Gittens ។ នៅពេលដែលកីឡាករថ្មីចូលរួមក្រុម ពួកគេនឹងផ្តោតលើការលក់តារាមួយចំនួន៕