បរទេស៖ ក្លឹប Arsenal ត្រៀមប្រជែងជាមួយ Liverpool និង Manchester United ដើម្បីចុះហត្ថលេខាលើ Huge Ekitike ពីក្លឹប Eintracht Frankfurt ។
ក្រុមកាំភ្លើងធំត្រូវបានរាយការណ៍ថាមានការធុញទ្រាន់នឹងការចរចារដ៏ឆ្គងសម្រាប់ Benjamin Sesko របស់ក្លឹប RB Leipzig ហើយបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាពួកគេ “ត្រលប់មកវិញជាមួយជម្រើសផ្សេងទៀត” ហើយជាកីឡាករ Huge Ekitike។ ក្លឹប Eintracht សម្លឹងរកមើលការទាមទារតម្លៃ ១០០លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិបារាំង៕