Newcastle United បង្ហាញការចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបរបស់ Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានឱ្យដឹងថាក្លឹប Newcastle United បានចូលរួមជាមួយក្រុម Arsenal ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Chelsea កីឡាករ Noni Madueke នៅរដូវក្តៅនេះ ខណៈដែលក្រុមតោខៀវបានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់កីឡាកររូបនេះ។

Chelsea FC v Wolverhampton Wanderers FC - Premier League

ក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៏មានសកម្មភាពយ៉ាងសកម្មនៅក្នុងទីផ្សារដោះដូរ ខណៈពួកគេបានចុះហត្ថលេខាយកកីឡាករ Liam Delap ហើយឥឡូវនេះជិតទទួលបានការផ្លាស់ប្តូរសម្រាប់ Joao Pedro និង Jamie Gittens ។ នៅពេលដែលកីឡាករថ្មីចូលរួមក្រុម ពួកគេនឹងផ្តោតលើការលក់តារាមួយចំនួន៕

Previous articleArsenal ប្តូរគោលដៅទៅចាប់អារម្មណខ្សែប្រយុទ្ធរបស់ក្លឹប Eintracht Frankfurt
Next articleMan Utd ប្តូរគោលដៅទៅកាន់ខ្សែប្រយុទ្ធរបស់ Aston ដោយសារតែមានតម្លៃទាប