បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាកីឡាករ Lorenzo Insigne និង Federico Bernardeschi បានព្រមព្រៀងក្នុងការបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយក្លឹប Toronto។
ខ្សែបម្រើស្លាបទាំងពីររូបនេះស្ថិតក្នុងចំណោមកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ MLS ហើយជាផ្នែកមួយនៃយុគសម័យដ៏លំបាកមួយក្នុងទីក្រុង Toronto ដែលក្លឹបបានបរាជ័យក្នុងការប្រកួតវគ្គ Playoff បីរដូវកាលជាប់គ្នា៕