បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Christian Mosquera របស់ក្លឹប Valencia បានបង្ហាញអំពីបំណង់ចង់ចូលរួមជាមួយក្លឹប Arsenal ទោះបីជាមានការផ្តល់ជូនកុងត្រាថ្មីពីក្រុមអេស្ប៉ាញក៏ដោយ។
លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងជាមួយនឹងកីឡាករវ័យ ២១ឆ្នាំ ប៉ុន្តែការដាក់សំណើរថ្មីត្រូវទាមទារអោយធ្វើឡើង បន្ទាប់ពីសំណើរដំបូងដែលមានតម្លៃ ១៤លានអឺរ៉ូត្រូវបានបដិសេធ៕