បរទេស៖ ក្លឹប Liverpool បានបញ្ជាក់ថា អតីតអ្នកចាត់ការក្រុម Rangers លោក Giovanni van Bronckhorst បានក្លាយជាជំនួយការគ្រូបង្វឹករបស់ Arne Slot ។
ហង្សក្រហមក៏បានបញ្ជាក់ផងដែរថា Xavi Valero ត្រលប់មកវិញក្នុងនាមជាប្រធានគ្រូបង្វឹកអ្នកចាំទីថ្មីបន្ទាប់ពីចំណាយពេលប្រាំពីរឆ្នាំនៅក្លឹប West Ham ។ ផ្ទុយទៅវិញ គ្រូបង្វឹក Fabian Otte និង Claudio Taffarel បានចាកចេញពីក្លឹប៕