បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Dante Headley របស់ Manchester City វ័យ ១៦ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយក្រុមនៅ Premier League ។
កីឡាករអាយុក្រោម ១៧ឆ្នាំត្រូវបានរាយការណ៍ថាត្រូវបានគេមើលឃើញថាជាកីឡាករដែលមានទេពកោសល្យសម្រាប់អនាគត ខណៈដែល City សម្លឹងមើលការលើកកម្ពស់កីឡាករក្នុងសាលាបាល់ទាត់របស់ខ្លួនមកកាន់ក្រុមដំបូងរបស់លោក Pep Guardiola ៕