បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាក្លឹប Bayern Munich បានកំណត់អត្តសញ្ញាណកីឡាករ Marcus Rashford ថាជាកីឡាករដ៏មានសក្តានុពលមួយរូបក្នុងការចុះហត្ថលេខានារដូវក្តៅ។
ក្រុមយក្ស Bundesliga កំពុងស្វែងរកយ៉ាងសកម្មសម្រាប់ខ្សែបម្រើស្លាបឆ្វេងថ្មីបន្ទាប់ពីការផ្ទេររបស់ Leroy Sane ទៅកាន់ Galatasaray ។ Rashford បានក្លាយជាជម្រើសដ៏សំខាន់មួយ បន្ទាប់ពី Bayern ត្រូវបានរាយការណ៍ថាបានសាកសួរអំពីកីឡាករ Luis Diaz ប៉ុន្តែត្រូវបានក្លឹប Liverpool បដិសេធ។ កីឡាករ Rashford គឺជាផ្នែកមួយនៃបញ្ជីសម្រាំងដ៏ធំមួយរបស់ក្លឹបដែលរួមមានកីឡាករ Bradley Barcola របស់ PSG, Nico Williams មកពី Athletic Club និង Rafael Leao របស់ AC Milan ៕