បរទេស៖ លោក Mikel Arteta ត្រូវបានរាយការណ៍ថាកំពុងសម្លឹងរកការពង្រឹងតំបន់ប្រយុទ្ធរបស់គាត់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ កីឡាករលេខ៩ ថ្មីស្ថិតនៅលើកំពូលនៃបញ្ជីអាទិភាព ដោយក្រុមកាំភ្លើងធំបន្តមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកីឡាករ Viktor Gyokeres និងខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។
ក្លឹបយក្សនៅ Premier League កំពុងស្ថិតនៅក្នុងទីផ្សារកំពុងស្វែងរកកីឡាករដែលមានភាពច្ឆៃប្រឌិត អាចលេងនៅក្នុងតំណែងប្រយុទ្ធស្លាបឆ្វេង ហើយបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាពួកគេអាចនឹងចំណាយប្រាក់មួយចំនួនក្នុងវិនិយោគទៅលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Rodrygo៕