បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Corriere della Serra បានអោយដឹងថាក្លឹប Atalanta បានទាមទារតម្លៃស្នើសុំ ៥២លានផោនសម្រាប់កីឡាករ Ademola Lookman ខណៈដែលពួកគេរំពឹងទុកការចាប់អារម្មណ៍ពីក្លឹប Arsenal ។
ក្លឹបភាគខាងជើងទីក្រុងឡុងដ៍ត្រូវបានរាយការណ៍ថាបានកំណត់គោលដៅលើកីឡាករ Lookman ជាជម្រើសដ៏មានសក្តានុពលសម្រាប់ខ្សែបម្រើស្លាប បើប្រៀបធៀបទៅនឹងកីឡាករ Rodrygo របស់ក្លឹប Real Mdrid ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមានឆន្ទៈក្នុងការបង់ប្រាក់ចំនួន ៤៣លានផោនបូកនឹងប្រាក់រង្វាន់៕



