PSG ត្រៀមលក់កីឡាករ Marco Asensio ខណៈមានការចាប់អារម្មណ៍ពីខាងទួរគី

បរទេស៖ ក្លឹប Paris Saint-Germain បានត្រៀមខ្លួនរួចជាស្រេចដើម្បីលក់កីឡាករ Marco Asensio ហើយក្លឹប Fenerbahce បានបង្ហាញការចាប់អារម្មណ៍របស់ពួកគេយ៉ាងច្បាស់ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមិនទាន់ត្រៀមខ្លួនរួចរាល់ ខណៈដែលគាត់រំពឹងថានឹងមានការចាប់អារម្មណ៍ពីប្រទេសអង់គ្លេស និងប្រទេសកំណើតរបស់គាត់។

នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Turkish media បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះមានបំណងចង់បានប្រាក់ខែសុទ្ធរហូតដល់ ១៥លានអឺរ៉ូ ខណៈតម្លៃស្នើសុំរបស់ PSG ត្រូវបានកំណត់ប្រហែល ១០លានអឺរ៉ូ៕

Previous articleAtletico Madrid មានផែនការផ្ទេរយកខ្សែការពារ Romero
Next articleBayern Munich កំពុងចាប់អារម្មណ៍អ្នកចាំទីរូបនេះ