បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fotomac បានអោយដឹងថាក្លឹប Fenerbahce បានផ្តល់ជូន Walker នូវកិច្ចព្រមព្រៀងប្រសើរជាងមុន ដោយមានរួមបញ្ចូលទាំងប្រាក់ឈ្នួលប្រចាំឆ្នាំផងដែរ។
ខណៈពេលដែលការពិភាក្សាជាមួយ Manchester City ជុំវិញការផ្ទេរដ៏មានសក្តានុពលមួយហាក់ដូចជារលូន ដោយមិនមានឧបសគ្គច្រើនដែលរំពឹងទុកទាក់ទងនឹងតម្លៃផ្ទេរ ការសម្រេចចិត្តចុងក្រោយនៅតែស្ថិតក្នុងដៃរបស់ Walker ៕



