បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Canal 26 បានអោយដឹងថាក្លឹប Manchester United កំពុងពិចារណាទាញយកអត្ថប្រយោជន៍ពីស្ថានភាពបច្ចុប្បន្នរបស់កីឡាករ Milton Delgado នៅក្លឹប Boca Juniors ។

កីឡាករវ័យ ២០ឆ្នាំមិនត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលការប្រកួត Club World Cup ដោយគ្រូបង្វឹកថ្មី Miguel Angel Russo ដែលហាក់ដូចជាមិនចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ៕



