បរទេស៖ ក្លឹប Arsenal បានប្រកាសជាផ្លូវការនូវការតែងតាំង Gabriel Heinze ជាសមាជិកនៃបុគ្គលិកផ្នែកខាងក្រោយរបស់ Mikel Arteta បន្ទាប់ពីមានការបង្វឹកគួរឱ្យកត់សម្គាល់នៅក្លឹបភាគខាងជើងទីក្រុងឡុងដ៏។
បុរសសញ្ជាតិអាហ្សង់ទីនវ័យ ៤៧នាំរូបនេះទទួលតួនាទីដែលនៅតំណែងទំនេរដោយលោក Carlos Cuesta ដែលក្នុងពេលថ្មីៗនេះបានចាកចេញពីក្រុម Arsenal ហើយទទួលបានតំណែងជាគ្រូបង្វឹកក្រុម Parma នៅ Serie A៕



