Real Madrid នឹងព្យាយាមផ្ទេរយក Alvaro Carreras អោយបាន ក្រោយចប់ការប្រកួត Club World Cup

បរទេស៖ ក្លឹប Benfica និង Real Madrid របានចាប់ផ្តើមចរចាកាលពីដើមរដូវក្តៅ ប៉ុន្តែការពិភាក្សាត្រូវបានពន្យារពេលរហូតដល់ក្រោយការប្រកួត Club World Cup ខណៈដែលប្រធានក្លឹប Benfica លោក Rui Costa បានបដិសេធមិនទទួលយកការសំណើរទាប ដែលបានផ្តល់អោយដល់ប្រធានក្លឹប Madrid លោក Florentino Perez សម្រាប់ខ្សែការពារពេញវ័យ ២២ឆ្នាំ។

ក្លឹប Madrid សង្ឃឹមថានឹងចុះហត្ថលេខាលើ Carreras ទាន់ពេលសម្រាប់ការប្រកួត Club World Cup ប៉ុន្តែមិនអាចធ្វើឱ្យកិច្ចព្រមព្រៀងកើតឡើងដោយសារតែការស្ទាក់ស្ទើររបស់ Rui Costa ក្នុងការទទួលយកការផ្តល់ជូនណាមួយដែលទាបជាងតម្លៃ ៥០លានអឺរ៉ូ។ ប៉ុន្តែយកតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាភាពតានតឹងរវាងក្លឹបទាំងពីរបានត្រជាក់ ហើយពួកគេសុខចិត្តពិភាក្សាអំពីការផ្លាស់ប្តូរម្តងទៀត៕

Previous articleលោក Gabriel Heinze នឹងចូលរួមជាមួយក្រុមគ្រូបង្វឹករបស់លោក Arteta
Next articleSancho សម្រេចចិត្តធ្វើរឿងមួយនេះ ដើម្បីអាចផ្ទេរទៅកាន់ Juventus បាន