បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករ Sancho មានឆន្ទៈកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់រហូតដល់ ២សែនផោនក្នុងមួយសប្តាហ៍ដើម្បីសម្រេចការផ្លាស់ប្តូរទៅកាន់ក្លឹប Juventus ពីក្លឹបបិសាចក្រហម ប៉ុន្តែក្លឹបនៅក្របខ័ណ្ឌ Serie A មិនទាន់បានឆ្លើយតបនឹងតម្លៃដែលបានស្នើរសុំរបស់ក្លឹបបិសាចក្រហម ឬក៏ការទាមទារប្រាក់ឈ្នួលរបស់កីឡាករនោះទេ។
បច្ចុប្បន្នកីឡាករ Sancho ទទួលបានប្រាក់ឈ្នួលជាង ៣សែនផោនក្នុងមួយសប្តាហ៍ ហើយត្រូវបាននិយាយថាមានឆន្ទៈកាត់បន្ថយប្រាក់ខែរបស់គាត់មកត្រឹម ៧លានផោនក្នុងមួយឆ្នាំ ដែលនឹងធ្វើឱ្យគាត់រកបានត្រឹមតែជាង ១.៨សែនផោនក្នុងមួយសប្តាហ៍។ មកទល់ពេលនេះ Juve បានស្នើសុំប្រាក់ខែចំនួន ៥លានផោនបូកនឹងប្រាក់បន្ថែម ដែលស្មើរនឹង ១.៣សែនផោនក្នុងមួយសប្តាហ៍៕



