Luis Diaz បង្ហើបអំពីរឿងចរចាជាមួយក្លឹប ២នេះ

បរទេស៖ កីឡាករ Luis Diaz បានសារភាពថាគាត់នៅតែ “រីករាយ” នៅ Liverpool ប៉ុន្តែបានបង្ហាញថាគាត់កំពុងវាយតម្លៃជម្រើសរបស់គាត់ចំពេលមានការចាប់អារម្មណ៍ពី Barcelona និង Bayern Munich ។

គាត់បានប្រាប់ Mauricio Gome ថា៖ “យើងនៅទីនោះ ចរចា។ យើងនឹងឃើញអ្វីដែលអាចសម្រេចបាន សម្រាប់យើង និងសម្រាប់ក្លឹប។ យើងនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព និងធ្វើការសម្រេចចិត្តឱ្យល្អបំផុត។ យើងកំពុងស្ថិតក្នុងដំណើរការចរចា ពិភាក្សាជាមួយក្លឹប ជាមួយ Liverpool ជាមួយអ្នកគ្រប់គ្នាដែលមករកយើង។ ប៉ុន្តែខ្ញុំពិតជាស្ងប់ស្ងាត់ណាស់ ពេលនេះខ្ញុំកំពុងព្យាយាមធ្វើការសម្រេចចិត្ត”៕

Previous articleSancho សម្រេចចិត្តធ្វើរឿងមួយនេះ ដើម្បីអាចផ្ទេរទៅកាន់ Juventus បាន
Next articleតម្លៃ ៣៥លានអឺរ៉ូរបស់ក្លឹប AC Milan ហាក់មិនទាន់គ្រប់គ្រាន់សម្រាប់ការផ្ទេរ Ardon Jasari