ខ្សែប្រយុទ្ធវ័យក្មេង Tyler Dibling ក្លាយជាគោលដៅរបស់ក្លឹបចំនួន៤ នៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាកីឡាករ Tyler Dibling ស្ថិតនៅលើរ៉ាដារបស់ Manchester United, Tottenham, West Ham និង Nottingham Forest។

ក្លឹប Southampton ត្រូវបានរាយការណ៍ថាកំពុងទាមទារប្រហែល ៦០លានផោនសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងដែលកិច្ចសន្យាបច្ចុប្បន្នមានរហូតដល់ខែមិថុនា ឆ្នាំ២០២៧។ ទោះបីជាមិនមានការដេញថ្លៃជាផ្លូវការត្រូវបានដាក់ស្នើក៏ដោយ ប៉ុន្តែក្លឹបជាច្រើនបានធ្វើការសាកសួរដំបូង៕

Previous articleក្លឹប Como កំពុងពិភាក្សាដើម្បីផ្ទេរយកកីឡាកររបស់ក្លឹប Real Madrid
Next articleកីឡាករ Luis Diaz យល់ព្រមទៅចូលរួមជាមួយក្លឹបនៅអាឡឺម៉ង់