កីឡាករ Garnacho ត្រូវហ្វឹកហាត់ដាច់ដោយឡែកពីក្រុមឈុតធំ

បរទេស៖ កីឡាករ Garnacho គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងប្រាំនាក់ រួមជាមួយនឹង Marcus Rashford, Jadon Sancho, Antony និង Tyrell Malacia ដែលត្រូវបានដាក់អោយនៅដាក់ដោយឡែកពីក្រុមហ្វឹកហាត់របស់ឈុតធំ ខណៈដែលការចរចាជុំវិញអនាគតរបស់ពួកគេនៅតែបន្ត។

គាត់​បាន​ចែករំលែក​រូបភាព​នៅលើ​បណ្តាញ​សង្គម​អំពី​ការ​ហ្វឹកហាត់​តែម្នាក់ឯង​នៅក្នុង​កន្លែង​ហាត់ប្រាណ​។ ហើយបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាថ្ងៃរបស់កីឡាករអាហ្សង់ទីននៅទីក្រុង Manchester ត្រូវបានរាប់ថយក្រោយហើយ ខណៈក្លឹប Napoli អាចនឹងផ្តល់ឱ្យគាត់នូវផ្លូវរត់ចេញពី Old Trafford៕

Previous articleកីឡាករ Luis Diaz យល់ព្រមទៅចូលរួមជាមួយក្លឹបនៅអាឡឺម៉ង់
Next articleក្លឹបយក្សនៅអ៊ីតាលីកំពុងចរចាជាមួយ Leverkusen សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Victor Boniface