Chelsea អាចនឹងអនុញ្ញាតអោយអ្នកចាំទី Djordje Petrovic ចាកចេញទៅ Bournemouth

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bournemouth មានទំនុកចិត្តក្នុងការបំពេញការផ្ទេរអ្នកចាំទី Petrovic របស់ Chelsea។

ក្លឹប Bournemouth ធ្លាប់មានកីឡាករ Kepa Arrizabalaga នៅចន្លោះដំបងកាលពីរដូវកាលមុនក្នុងកិច្ចសន្យាខ្ចីជើង ប៉ុន្តែកីឡាករអេស្ប៉ាញរូបនេះបានផ្ទេរទៅ Arsenal ដែលធ្វើឱ្យអ្នកចាត់ការ Andoni Iraola ត្រូវការអ្នកការពារសំណាញ់ទីថ្មីម្នាក់។ កីឡាករ Petrovic ត្រូវ​បាននិយាយ​ថា​បាន​ទទួល​យក​ការ​ផ្ទេរមួយនេះ ហើយការជួបគ្នាចុងក្រោយនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត៕

Previous articleSpurs ត្រៀមបង់ប្រាក់ ៦០លានផោនទៅអោយក្រុម Nottingham Forest
Next articleក្លឹបនៅអេស្ប៉ាញ កំពុងពិចារណាឪកាសក្នុងការចុះហត្ថលេខាយក Jamie Vardy