បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាប្រធានក្លឹប Crystal Palace លោក Steve Parish នឹងមិនទទួលយកសំណើរផ្ទេរកីឡាករ Eze ដែលមានតម្លៃទាបជាង ៦៧.៥លានផោននោះទេ។
គ្រូបង្វឹក Mikel Arteta មានចំណាប់អារម្មណ៍ក្នុងការពង្រឹងតំបន់ប្រយុទ្ធ ខណៈពួកគេទើបតែចំណាយប្រាក់ ៥២លានផោនក្នុងការផ្ទេរយកកីឡាករ Noni Madueke ពីក្លឹប Chelsea ។ កីឡាករ Eze បានរីករាយនឹងរដូវកាលដ៏ល្អបំផុតរបស់គាត់រហូតមកដល់បច្ចុប្បន្ន ដោយស៊ុតបញ្ចូលទីបាន ១៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ១១លើកក្នុង ៤៣ប្រកួត ខណៈដែលក្រុម Crystal Palace ឈ្នះពានរង្វាន់ FA Cup ហើយប្រាកដណាស់ថាការផ្ទេរនេះនឹងបន្ថែមទិដ្ឋភាពថ្មីសម្រាប់តំបន់ប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ៕



