Fenerbahce បានបញ្ជូនក្រុមការងារទៅចរចាជាមួយក្លឹប Spurs

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Yağız Sabuncuoğlu បានអោយដឹងថាក្លឹប Fenerbahce បានបញ្ជូនភ្នាក់ងារទៅភាគខាងជើងទីក្រុងឡុងដ៍ ដើម្បីព្យាយាមចរចារលើកិច្ចព្រមព្រៀងចុះហត្ថលេខាកីឡាករ Yves Bissouma ពីក្លឹប Tottenham ។ លោក Jose Mourinho ចាប់អារម្មណ៍លើខ្សែបម្រើ Spurs ហើយវាហាក់ដូចជាការចរចាបានចាប់ផ្តើមហើយ។

Ipswich Town FC v Tottenham Hotspur FC - Premier League

មិន​មាន​ការ​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់ដែលក្លឹប Spurs បានទាមទារសម្រាប់កីឡាករសញ្ជាតិ​ម៉ាលី​រូប​នេះ ប៉ុន្តែ​កុងត្រា​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ។ ជាលទ្ធផល Fenerbahce ប្រហែលជាកំពុងស្វែងរកកិច្ចព្រមព្រៀងក្នុងតម្លៃទាប ខណៈដែលពួកគេព្យាយាមពង្រឹងក្រុមរបស់ពួកគេ។ កីឡាករ Bissouma ត្រូវបានរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ។

កីឡាករ Bissouma គឺជាតួអង្គសំខាន់សម្រាប់ក្រុមរបស់លោក Ange Postecoglou កាលពីរដូវកាលមុន ខណៈដែលក្លឹបបានឈ្នះពានរង្វាន់ Europa League ទីបំផុតបានបញ្ចប់ការខកខានក្នុងការលើកពានអស់រយៈពេល ១៧ឆ្នាំ។ គាត់បានបង្ហាញខ្លួន ១០០ដងសម្រាប់ក្លឹប។

FK Bodo/Glimt v Tottenham Hotspur - UEFA Europa League 2024/25 Semi Final Second Leg

ក្លឹប Spurs ប្រកួតមិត្តភាពមុនបើករដូវកាលដំបូងរបស់ពួកគេជាមួយ Reading នៅថ្ងៃទី១៩ ខែកក្កដា។ វានៅតែត្រូវមើលថាតើ Bissouma នឹងលេងដែរឬទេ៕

Previous articleArsenal ចាប់ផ្តើមពិភាក្សាការផ្ទេរ Eze បន្ទាប់ពីផ្ទេរយកបាន Noni Madueke
Next articleTrossard យល់ព្រមទៅចូលរួមជាមួយ Fenerbahce ក្រោយបាននិយាយជាមួយ Jose Mourinho