Inter អោយលុយ និងថែមកីឡាករម្នាក់ទៀត ប៉ុន្តែមិនអាចផ្ទេរយក Ardon Jashari បានដដែរ

បរទេស៖ ក្លឹប Inter បានព្យាយាមផ្ទេរយក Ardon Jashari ពីក្លឹប Brugge បន្ទាប់ពីការផ្តល់ជូនពី AC Milan ត្រូវបានបដិសេធដោយក្លឹបបែលហ្ស៊ិក។

សំណើរដំបូងរបស់ក្លឹប AC Milan សម្រាប់ Jasari ត្រូវបានច្រានចោលដោយក្លឹប Brugge ដោយក្លឹបបានស្នើសុំឱ្យក្លឹបយក្សអ៊ីតាលីបង្កើនការដេញថ្លៃរបស់ពួកគេ។ ហើយបើយោងតាមការចេញផ្សាយរបស់ Sacha Tavolieri បានឱ្យដឹងថាក្លឹប Inter Milan បានព្យាយាមដណ្តើមយកកីឡាករ Jashari ដោយផ្តល់ជូនសំណើរ ៣០លានអឺរ៉ូបូកនឹងខ្សែបម្រើ Aleksandar Stankovic ជាផ្នែកនៃកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណាក៏ដោយកីឡាករវ័យ ២២ឆ្នាំរូបនេះបានសម្រេចចិត្តរួចហើយថាគាត់គ្រាន់តែចង់ចូលរួមជាមួយ Milan ហើយបានច្រានចោលសំណើរបស់ Inter ៕

Previous articleក្លឹប Stuttgart ទាមទារតម្លៃទ្វេដងពីក្លឹប Bayern Munich សម្រាប់កីឡាករ Woltemade
Next articleLiverpool បង្ហើបតម្លៃខ្លួន Luis Diaz ទៅកាន់ក្លឹប Bayern Munich