កីឡាករ Mateo Retegui នឹងទៅចូលរួមជាមួយក្លឹប Al-Qadsiah

បរទេស៖ កីឡាករ Mateo Retegui គ្រោងនឹងចូលរួមជាមួយក្រុម Al-Qadsiah របស់ Saudi Pro League បន្ទាប់ពី Atalanta បានទទួលយកការផ្តល់ជូនដ៏ធំសម្រាប់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A ។

ហើយបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានឲ្យដឹងថា Atalanta បានយល់ព្រមលក់កីឡាករសញ្ជាតិអ៊ីតាលីទៅឱ្យក្រុម Al-Qadsiah របស់ Saudi Pro League ក្នុងតម្លៃ ៦៨លានអឺរ៉ូ។ ឯកសារចុងក្រោយកំពុងរង់ចាំ ប៉ុន្តែមានតែលក្ខខណ្ឌនៃការទូទាត់ និងប្រាក់បន្ថែមតិចតួចប៉ុណ្ណោះដែលត្រូវដោះស្រាយ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដោយកីឡាករ Retegui គ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំដែលទទួលបានប្រាក់ឈ្នួល ១៦លានអឺរ៉ូក្នុងមួយឆ្នាំ នឹងប្រាក់រង្វាន់ ៤លានអឺរ៉ូ ដែលសរុបទាំងអស់ប្រាក់ឈ្នួលប្រមាណ ៨០លានអឺរ៉ូក្នុងរយៈពេលនៃកិច្ចព្រមព្រៀងនេះ៕

Previous articleLiverpool បង្ហើបតម្លៃខ្លួន Luis Diaz ទៅកាន់ក្លឹប Bayern Munich
Next articleChelsea ទាមទារតម្លៃ ១០០លានផោនសម្រាប់ Nicolas Jackson ពីក្លឹប AC Milan