បរទេស៖ កីឡាករ Rodrygo បានជ្រើសរើសមិនឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រលើពាក្យចចាមអារ៉ាមក្នុងការផ្ទេររបស់គាត់ទៅកាន់ក្រុមកាំភ្លើងធំនៅរដូវក្តៅនេះ ខណៈដែលកំពុងថតរូប Selfie នៅសហរដ្ឋអាមេរិក។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ ៣ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមអធិរាជស ក្នុងការប្រកួត Club World Cup ហើយបានចំណាយពេលត្រឹមតែ ៩២នាទីប៉ុណ្នោះនៅលើទីលាន។
មានការរំពឹងទុកជុំវិញអនាគតរបស់តារាឆ្នើមប្រេស៊ីលនៅ Santiago Bernabeu បន្ទាប់ពីជួបបញ្ហាទាក់ទងនឹងពេលវេលាលេងនៅលើទីលានក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីរបស់ Madrid លោក Xabi Alonso ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបយក្សអេស្ប៉ាញមិនមានការប្រញាប់ប្រញាល់ក្នុងការលក់ខ្សែបម្រើស្លាបរូបនេះទេ ហើយត្រូវបានគេរាយការណ៍ថាបានកំណត់តម្លៃដ៏ច្រើនប្រមាណ ១០០លានអឺរ៉ូ ហើយបើយោងតាមការចេញផ្សាយរបស់ COPE បានអោយដឹងថានឹងមិនមានការពិភាក្សាគ្នានោះទេ ប្រសិនជាមិនបានបំពេញតាមតម្រូវការរបស់ក្លឹប Real Madrid។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករ Rodrygo មានសុពលភាពរហូតដល់ឆ្នាំ២០២៨ និងមានលក្ខខណ្ឌទិញផ្តាច់តម្លៃ ១ពាន់លានអឺរ៉ូ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹប Arsenal មិនមែនជាក្លឹបតែមួយគត់ដែលត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ផ្លូវចេញទៅតារាឆ្នើមដែលមិនស្ថិតក្នុងការពេញចេញរបស់ក្លឹប Real Madrid។ ក្រុមកាំភ្លើងធំទំនងជាប្រឈមមុខនឹងការប្រកួតប្រជែងពីម្ចាស់ជើងឯកអឺរ៉ុប Paris Saint-Germain និង Al-Nassr របស់ Cristiano Ronaldo ៕



