បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹបដូចជា Chelsea, Manchester United និង Manchester City សុទ្ធតែកំពុងតាមដានអ្នកចាទីសញ្ជាតិអ៊ីតាលីរូបនេះ។សំណួរអំពីអនាគតរបស់ Donnarumma គឺជៀសមិនរួច ដោយសារស្ថានភាពកិច្ចសន្យារបស់គាត់។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៦។
ទោះជាយ៉ាងណាក៏ដោយ បើតាមការចេញផ្សាយរបស់ Get French Football News បានអោយដឹងថាកីឡាករ Donnarumma ចង់ស្នាក់នៅទីក្រុងប៉ារីស ហើយត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តច្បាស់លាស់អំពីអនាគតរបស់គាត់បន្ទាប់ពីការប្រកួត Club World Cup វគ្គផ្តាច់ព្រ័ត្រ។ ក្លឹប PSG នឹងទទួលក្រុមភ្ញៀវដែលចាប់អារម្មណ៍ចង់បានកីឡាករ Donnarumma គឺក្លឹប Chelsea នៅកីឡដ្ឋាន New Jersey នៅយប់ថ្ងៃអាទិត្យ៕



