កីឡាករ Douglas Luiz មានភាគរយខ្ពស់ក្នុងការត្រលប់មកកាន់អង់គ្លេសវិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាកីឡាករ Douglas Luiz អាចនឹងត្រលប់ទៅ Premier League វិញបន្ទាប់ពីទៅកាន់ប្រទេសអ៊ីតាលីបានតែមួយរដូវកាល ខណៈដែល West Ham បានក្លាយជាគោលដៅដែលអាចទៅរួចសម្រាប់កីឡាករក្រុម Juventus នៅរដូវក្តៅនេះ។

កីឡាករ Luiz បានចូលរួមជាមួយក្រុម Serie A លើការផ្ទេរមានតម្លៃ ៥០លានអឺរ៉ូ ពីក្លឹប Aston Villa កាលពីឆ្នាំមុន ប៉ុន្តែកីឡាកររូបនេះទំនងជានឹងចាកចេញនៅពេលនេះ បន្ទាប់ពីរដូវកាលដ៏អាក្រក់នៅទឹកដី Allianz Arena និងការបែកបាក់របស់គាត់ជាមួយមិត្តស្រី Alisha Lehmann៕

Previous articleកីឡាករ Viktor Gyokeres ចេញមកបញ្ជាក់អំពីការផ្ទេរហើយ
Next articleក្លឹប ៣នៅ Premier League កំពុងតាមដានស្ថានភាពអ្នកចាំទី Donnarumma