បរទេស៖ ក្លឹប Botafogo កំពុងរៀបចំសម្រាប់ការចាកចេញដែលអាចកើតមានរបស់អ្នកចាំទី John Victor ដែលបានទទួលការផ្តល់ជូនពី Manchester United ក្រោយពេលអ្នកចាំទី Onana បានរងរបួសសរសៃពួរ ហើយនឹងអវត្តមានសម្រាប់ការប្រកួតមុនបើករដូវកាល។ ហើយបើយោងតាមការចេញផ្សាយរបស់ GOAL Brazil បានអោយដឹងថាក្លឹប Botafogo បានធ្វើការសាកសួរអំពីស្ថានភាពរបស់ Matheus Mendes ដែលជាអ្នកចាំទីរបស់ក្លឹប Atletico Mineiro ហើយកំពុងខ្ចីជើងទៅ America-MG។

កីឡាករ Onana បានរាយការណ៍សម្រាប់ការហ្វឹកហាត់ត្រៀមការប្រកួតមុនបើករដូវកាលនៅ Carrington កាលពីដើមសប្តាហ៍នេះ ប៉ុន្តែជាអកុសលបានរងរបួសសរសៃពួរអំឡុងពេលហ្វឹកហាត់។ ក្រោយមកគាត់នឹងត្រូវអវត្តមានយ៉ាងហោចណាស់ពី ៦ ទៅ ៨សប្តាហ៍ ដែលមានន័យថាគ្រូបង្វឹក Ruben Amorim នឹងមិនមានកីឡាករសញ្ជាតិកាមេរូននេះសម្រាប់ការប្រកួតបើកឆាករបស់បិសាចក្រហមនៃរដូវកាល ២០២៥-២៦ នៅ Premier League នោះទេ។

ដូចនេះក្លឹប Botafogo បានស្វែងរកអ្នកចាំទីម្នាក់ ចាប់តាំងពីដឹងពីការចាកចេញរបស់ Victor ដែលអាចកើតឡើងបាន ក្រោយគាត់បានក្លាយជាគោលដៅរបស់ក្លឹប United បន្ទាប់ពីការអវត្តមានរបស់កីឡាករ Onana។ ក្លឹប United នឹងសុខចិត្តចំណាយលើលក្ខខណ្ឌនៃការដោះលែងកីឡាករដើម្បីយកគាត់ពីក្លឹប Botafogo នៅក្នុងទីផ្សារដោះដូរកីឡាករ ហើយនៅកិច្ចសន្យារបស់គាត់មានតម្លៃ ៦លានផោន។

លោក Amorim នឹងទៅតាមអ្នកចាំទីថ្មី ដោយមានការរំពឹងទុកថានឹងភ្ជាប់ Onana ទៅនឹងការចាកចេញដ៏មានសក្តានុពលនៅរដូវក្តៅ។ ក្លឹប Man Utd ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការនាំយក Emiliano Martinez ពី Aston Villa នៅរដូវក្តៅនេះ។ តាមប្រភពដដែរបានអោយដឹងថាក្លឹប United បានកំណត់តម្លៃ ៣០លានផោន ដើម្បីអនុញ្ញាតឱ្យ Onana ចាកចេញ។
.jpeg?auto=webp&format=pjpg&width=3840&quality=60)
បន្ទាប់ពីប្រកួតមិត្តភាពរដូវក្តៅដំបូងរបស់ពួកគេជាមួយ Leeds United ក្នុងទីក្រុង Stockholm នៅថ្ងៃទី១៩ ខែកក្កដា ក្រុម Manchester United នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ផ្នែកទីពីរនៃការប្រកួតមុនបើករដូវកាលនៅចុងខែនេះ៕



