បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Frankfurt កំពុងរៀបចំទទួលយកនៅសំណើរពីក្លឹបអង់គ្លេសនៅមុនរដូវកាលថ្មី។
ក្លឹប Newcastle, Liverpool និង Manchester United សុទ្ធតែត្រូវបានគេជឿថាជាអ្នកកោតសរសើរកីឡាករវ័យ ២៣ឆ្នាំ។ ទន្ទឹមនឹងនេះដែរ ការចាប់អារម្មណ៍របស់ Chelsea ទំនងជាបានធ្លាក់ចុះបន្ទាប់ពីកិច្ចព្រមព្រៀង ៦០លានផោនបស់ពួកគេសម្រាប់ Joao Pedro។ ខណៈក្លឹប Frankfurt បានកំណត់តម្លៃផ្ទេរកីឡាកររូបនេះក្នុងរង្វង់តម្លៃ ១០០លានអឺរ៉ូ៕



